ការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតនៅទីក្រុងឡូវែល

CitySeal-2_inch-RGB-100_DPI.png

សាលាក្រុងឡូវែល កំពុងចាប់ផ្តើមដំណើរការជ្រើសរើស និង អនុវត្តប្រព័ន្ធថ្មីមួយ សម្រាប់បោះឆ្នោតជ្រើសរើសបេក្ខជនក្រុមប្រឹក្សាក្រុង និង គណៈកម្មាធិការសាលារៀន។

 គេហទំព័រនេះ រៀបចំឡើងដើម្បីផ្ដល់ព័ត៌មាន ដល់សាធារណជន អំពីថាតើដំណើរការនេះ នឹងប្រព្រឹត្តទៅយ៉ាងដូចម្តេច ចាប់ពីពេលនេះរហូតដល់ច្រើនខែទៅមុខទៀត។ គេហទំព័រនេះ ក៏រៀបចំឡើង ដើម្បីផ្តល់ព័ត៌មាន អំពីប្រព័ន្ធបោះឆ្នោតថ្មីទាំងឡាយ ដែលអាចនឹងត្រូវជ្រើសរើស និង ដែលកំពុងស្ថិតក្រោមការពិចារណា។