ប្រព័ន្ធបោះឆ្នោតសព្វថ្ងៃរបស់ក្រុងឡូវែល

CitySeal-2_inch-RGB-100_DPI.png

ប្រព័ន្ធបោះឆ្នោតសព្វថ្ងៃរបស់ក្រុងឡូវែល ជាប្រព័ន្ធ”មិនសមាមាត្រ” ដែលអ្នកបោះឆ្នោតម្នាក់ៗ អាចបោះឆ្នោតឲ្យបេក្ខជនរហូតដល់ ០៩ នាក់ ហើយសន្លឹកឆ្នោតរបស់ពួកគាត់ មានតម្លៃស្មើគ្នា។ ប្រព័ន្ធនេះ”មិនសមាមាត្រ” ដោយសារសមាជិកក្រុមប្រឹក្សាក្រុងនីមួយៗក្នុងចំណោមសមាជិកទាំង ៩ និង សមាជិកនីមួយៗក្នុងចំណោមសមាជិកទាំង ៦ នៃគណៈកម្មាធិការសាលារៀន ត្រូវបោះឆ្នោតដោយអ្នកបោះឆ្នោតនៅទៅទាំងទីក្រុង ដោយមិនមែនបោះឆ្នោតតាមស្រុក ឬ មណ្ឌលនោះទេ។ ប្រព័ន្ធបោះឆ្នោត”មិនសមាមាត្រនេះ” ជួនកាលគេហៅថា “ការបោះឆ្នោតទូទាំងក្រុង”។

 ប្រព័ន្ធបោះឆ្នោតដែលត្រូវបានស្នើឡើងថ្មីទាំងនេះវិញ ដែលយើងនឹងពន្យល់លម្អិត គឺកែលម្អឲ្យខុសពីប្រព័ន្ធសព្វថ្ងៃ។ ប្រព័ន្ធថ្មីខ្លះ កែប្រែសមាភាពនៃការបោះឆ្នោត”តាមបែបមិនសមាមាត្រ” នៃប្រពន្ធសព្វថ្ងៃ ដោយបញ្ចូលការបោះឆ្នោតតាមបែបតំណាងតាមស្រុក។ ប្រព័ន្ធថ្មីមួយ ក្នុងចំណោមប្រព័ន្ធថ្មីទាំងអស់ នៅតែជាប្រព័ន្ធមិនសមាមាត្រដដែល។ ប៉ុន្តែកែប្រែផ្នែកខ្លះ នៃប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ន ដោយអនុញ្ញាតឲ្យអ្នកបោះឆ្នោតត្រូវតែបោះឆ្នោតឲ្យបេក្ខជនទាំង ០៩ នាក់ (នៅក្នុងក្រុមប្រឹក្សាក្រុង) ឬ ០៦ នាក់ (នៅក្នុងគណៈកម្មាធិការសាលារៀន) ដោយសន្លឹកឆ្នោតនីមួយមានទម្ងន់ និង តម្លៃស្មើៗគ្នា។ ប្រព័ន្ធបោះឆ្នោតដែលត្រូវបានស្នើឡើងថ្មីៗ ទាំងនោះ មានពន្យល់លម្អិតនៅទីនេះ