ការកំណត់ពេលវេលា

CitySeal-2_inch-RGB-100_DPI.png

 

ខែ មិថុនា ឆ្នាំ ២០១៩ – អនុវត្តដីកាស្តីពីការសម្រុះសម្រួលគ្នា -  សូមមើលឯកសារនៃដីកានេះទាំងស្រុងនៅទីនេះ

 ខែ សីហា ឆ្នាំ ២០១៩- មតិសាធារណជនតាមរយៈកិច្ចប្រជុំ - កាលវិភាគនឹងបញ្ជាក់ជូន

ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៩- កាលបរិច្ឆេទចុងក្រោយរបស់ក្រុមប្រឹក្សាក្រុង ដើម្បីសម្រាំងជម្រើសបួន (៤) មកនៅត្រឹមពីរ (២) ដែលផ្តល់ជម្រើសប្រព័ន្ធបោះឆ្នោតល្អជាងគេ សម្រាប់សាលាក្រុង (“ជម្រើសសម្រាំងពីរចុងក្រោយ”)

 ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩- កាលបរិច្ឆេទចុងក្រោយសម្រាប់ភាគីដើមបណ្តឹង និង ចុងបណ្តឹង ព្រមព្រៀងគ្នាលើភាសា សម្រាប់សំណួរដែលមិនកំណត់ក្នុងច្បាប់ចំនួនពីរសំណួរ ដើម្បីដាក់ក្នុងសន្លឹកឆ្នោតនៅថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដើម្បីស្ទង់មតិអ្នកបោះឆ្នោត អំពីការពេញចិត្ត ក្នុងចំណោម”ជម្រើសសម្រាំងចុងក្រោយ”ទាំងពីរនេះ។

 ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩- ថ្ងៃបោះឆ្នោតសាលាក្រុងឡូវែល- សំណួរដែលមិនកំណត់ក្នុងច្បាប់ចំនួនពីរ នៅលើប្រព័ន្ធបោះឆ្នោត  ដែល”សម្រាំងចុងក្រោយពីរ” ដើម្បីស្ទង់ការពេញចិត្តរបស់អ្នកបោះឆ្នោត។ សាលាក្រុងនឹងពិចារណាទៅលើការពេញចិត្តនោះ ដើម្បីសម្រេចជ្រើសរើសយកជម្រើសសម្រាំងច្រុងក្រោយតែមួយ សម្រាប់ផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតថ្មី។

 នៅក្រោយថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ប៉ុន្តែនៅមុន ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩- សាលាក្រុង ត្រូវជ្រើសរើសជម្រើសមួយ (១) ក្នុងចំណោមជម្រើសសម្រាំងទាំងពីរ (២) ដើម្បីយកមកអនុវត្តនៅមុនការបោះឆ្នោតក្រុមប្រឹក្សាក្រុងឡូវែល នៅខែ វិច្ឆិកា ឆ្នាំ ២០២១។