CitySeal-2_inch-RGB-100_DPI.png

ជម្រើសទី ១

ប្រព័ន្ធសមាជិកម្នាក់ប្រចាំស្រុកមួយ –  ០៩ ស្រុក

ជម្រើសដំបូង មានឈ្មោះថា ប្រព័ន្ធសមាជិកម្នាក់ប្រចាំស្រុកមួយ។ សព្វថ្ងៃ ទីក្រុងឡូវែលប្រើប្រព័ន្ធបោះឆ្នោតបែប”មិនសមាមាត្រ” មានន័យថា នរណាក៏អាចបោះឆ្នោត ឲ្យក្រុមប្រឹក្សាក្រុងម្នាក់ៗ។  នៅក្នុងជម្រើសប្រចាំស្រុកនេះ ក្រុងនឹងត្រូវបំបែកជាស្រុក ឬ មណ្ឌលចំនួន ៩។ ស្រុកនីមួយៗ បោះឆ្នោតជ្រើសរើសសមាជិកម្នាក់ ក្នុងចំណោមសមាជិក ៩ នាក់នៃក្រុមប្រឹក្សាក្រុង។ ដូច្នេះ នៅតាមស្រុកនីមួយៗ បេក្ខជនដែលឈរឈ្មោះ ប្រកួតគ្នាដណ្តើមយក តែមួយអាសនៈប៉ុណ្ណោះ។ ក្នុងចំណោមស្រុកទាំងនេះ យ៉ាងហោចណាស់ មានស្រុកចំនួនពីរ ដែលចាត់ថាជាស្រុក”ជនជាតិភាគតិចមានសំឡេងភាគច្រើន” (មានន័យថា ជាស្រុកដែលជនជាតិអាមេរិកដើមកំណើតអាស៊ី និង ជនជាតិអាមេរិកដើមកំណើតអាមេរិកឡាទីន/អេស្ប៉ាញ មានចំនួនភាគច្រើន ក្នុងចំណោមពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត)។

 ចំពោះការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាលារៀន ស្រុកទាំង ៩ នឹងត្រូវចែកជាបីក្រុម ដោយមួយក្រុមមានបីស្រុក។ ស្រុកដែលមានប្រជាជនច្រើនជាង នឹងត្រូវបោះឆ្នោតជ្រើសរើសសមាជិកពីររូប ក្នុងចំណោម ៦ រូបក្នុងគណៈកម្មាធិការសាលារៀន។ ក្នុងចំណោមបណ្តុំស្រុកទាំងបីក្រុមនោះ យ៉ាងហោចណាស់ មានស្រុកមួយ ដែលជាស្រុកមានជនជាតិភាគតិចមានសំឡេងភាគច្រើន។

 ពេលវេលាកំណត់ពិតប្រាកដ ដើម្បីគូសកំណត់ខ័ណ្ឌសីមាសម្រាប់ស្រុកទាំងនេះ នៅមិនទាន់ដឹងនៅឡើយទេ។ ប្រសិនបើគេជ្រើសរើសយកជម្រើសមួយនេះ អ្នកជំនាញឯករាជ្យមួយរូប នឹងគូសកំណត់ខ័ណ្ឌសីមានេះ។ អ្នកជំនាញរូបនេះ នឹងត្រូវពិចារណាលើទិន្នន័យជំរឿនឆ្នាំ ២០២០ ផងដែរ។ ទោះជាយ៉ាងនេះក្ដី ស្រុកនីមួយៗ ត្រូវតែមានសមាមាត្រប្រដមប្រសងគ្នា ទៅនឹងល្បាយប្រជាជន លក្ខណៈភូមិសាស្រ្តទូទៅ និង ថ្លឹងថ្លែងកត្តាប្រពៃណី និង ភូមិសាស្រ្តក្បែរៗនោះផង។