CitySeal-2_inch-RGB-100_DPI.png

ជម្រើសទី ២

ប្រព័ន្ធតំណាងចម្រុះ៖ ស្រុក និង ប្រព័ន្ធមិនសមាមាត្រ

ជម្រើសទីពីរនេះ ជាប្រព័ន្ធតំណាងចម្រុះ។ សព្វថ្ងៃ ទីក្រុងឡូវែលប្រើប្រព័ន្ធបោះឆ្នោតបែប”មិនសមាមាត្រ” មានន័យថា នរណាក៏អាចបោះឆ្នោត ឲ្យក្រុមប្រឹក្សាក្រុងម្នាក់ៗ។ ក្នុងជម្រើសប្រព័ន្ធតំណាងចម្រុះនេះ សមាជិកក្រុមប្រឹក្សាក្រុង និង សមាជិកគណៈកម្មាធិការសាលារៀនខ្លះ នឹងត្រូវគេបោះឆ្នោតជ្រើសរើស តាមប្រព័ន្ធមិនសមាមាត្រ។ ចំណែកសមាជិកខ្លះទៀត ត្រូវបោះឆ្នោត ដោយស្រុក ឬ មណ្ឌល។ ប្រព័ន្ធតំណាងចម្រុះនេះ មានបីជម្រើស ដែលសាលាក្រុងអាចជ្រើសរើស៖

 ប្រព័ន្ធចម្រុះ ៨-– ក្នុងប្រព័ន្ធនេះ នឹងមាន ០៨ ស្រុក ដោយស្រុកនីមួយៗ ត្រូវបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាម្នាក់ ក្នុងចំណោមក្រុមប្រឹក្សាក្រុងទាំង ០៩ នាក់។ យ៉ាងហោចណាស់ស្រុកចំនួន ០២ នឹងក្លាយជាស្រុក ដែលមានតំណាងជនជាតិភាគតិច ដែលមានសំឡេងភាគច្រើន។ ចំណែកឯសមាជិកក្រុមប្រឹក្សាក្រុងម្នាក់ នឹងត្រូវបោះឆ្នោតជ្រើសរើសតាមប្រព័ន្ធមិនសមាមាត្រ។ សម្រាប់ការបោះឆ្នោតគណៈកម្មាធិការសាលារៀន នឹងមានស្រុកចំនួន ០៤ ដោយស្រុកនីមួយៗ ត្រូវបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការសាលារៀនមួយរូប ក្នុងចំណោម ០៦ រូប។ យ៉ាងហោចណាស់ មានស្រុកមួយ ក្នុងចំណោមស្រុកទាំងនេះ នឹងមានតំណាងឲ្យជនជាតិភាគតិច ដែលមានសំឡេងភាគច្រើន។ សមាជិកគណៈកម្មាធិការសាលារៀន ០២ រូបទៀត នឹងត្រូវបោះឆ្នោតជ្រើសរើសតាមប្រព័ន្ធមិនសមាមាត្រ។

 ប្រព័ន្ធចម្រុះ ៨-៣– ប្រព័ន្ធនេះ ដូចគ្នានឹងប្រព័ន្ធចម្រុះ ៨-១ ដែរ ខុសគ្នាត្រង់ថា ក្រុមប្រឹក្សាក្រុង នឹងត្រូវពង្រីកចំនួនបន្ថែមដល់ ១១ រូប ក្នុងនោះសមាជិកក្រុមប្រឹក្សាក្រុង ០៣ រូប ត្រូវបោះឆ្នោតតាមប្រព័ន្ធមិនសមាមាត្រ។

 ប្រព័ន្ធចម្រុះ ៧-២– ក្នុងប្រព័ន្ធនេះ នឹងមានស្រុកចំនួន ០៧ ដោយស្រុកនីមួយៗ ត្រូវបោះឆ្នោតជ្រើសរើសសមាជិក ០១ រូប ក្នុងចំណោមសមាជិកទាំង ០៩ រូបនៃក្រុមប្រឹក្សាក្រុង។ យ៉ាងហោចណាស់ មានស្រុកចំនួន ០២ នឹងមានតំណាងឲ្យជនជាតិភាគតិច ដែលមានសំឡេងភាគច្រើន។ ចំណែកឯសមាជិកក្រុមប្រឹក្សាក្រុងពីររូបទៀត នឹងត្រូវបោះឆ្នោតជ្រើសរើសតាមប្រព័ន្ធមិនសមាមាត្រ។ សម្រាប់គណៈកម្មាធិការសាលារៀន ចំនួនសមាជិកនឹងបង្កើនដល់ ០៧ រូប ដោយសមាជិកមួយរូប នឹងត្រូវបោះឆ្នោតជ្រើសរើស ចេញពីស្រុកនីមួយៗ ក្នុងចំណោមស្រុកទាំង ០៧ នោះ។ (នេះគឺជាជម្រើសតែមួយគត់ ក្នុងចំណោមជម្រើសថ្មីទាំងអស់ ដែលអភិបាលក្រុង ដែលមិនបម្រើការឲ្យគណៈកម្មាធិការសាលារៀន)។

 ក្នុងករណីនៃប្រព័ន្ធបោះឆ្នោតបានតែតំណាងតាមស្រុក ដែលមានពិពណ៌នានៅទីនេះ ការគូសកំណត់បន្ទាត់បែងចែកខ័ណ្ឌសីមាជាក់លាក់ របស់ស្រុកនីមួយៗ នៅមិនទាន់ដឹងនៅឡើយទេ។ ប្រសិនបើគេជ្រើសរើសយកជម្រើសមួយនេះ អ្នកជំនាញឯករាជ្យមួយរូប នឹងគូសកំណត់ខ័ណ្ឌសីមានេះ។ អ្នកជំនាញរូបនេះ នឹងត្រូវពិចារណាលើទិន្នន័យជំរឿនឆ្នាំ ២០២០ ផងដែរ។ ទោះជាយ៉ាងនេះក្ដី ស្រុកនីមួយត្រូវតែមានសមាមាត្រប្រដមប្រសងគ្នា ទៅនឹងល្បាយប្រជាជន លក្ខណៈភូមិសាស្រ្តទូទៅ និង ថ្លែងថ្លែងកត្តាប្រពៃណី និង លក្ខណៈភូមិសាស្រ្តនៅក្បែរៗនោះដែរ។