CitySeal-2_inch-RGB-100_DPI.png

ជម្រើសទី ៣

បោះឆ្នោតតាមចំណាត់ថ្នាក់បែបមិនសមាមាត្រ

សព្វថ្ងៃ ទីក្រុងឡូវែលប្រើប្រព័ន្ធបោះឆ្នោតបែប”មិនសមាមាត្រ” មានន័យថា នរណាក៏អាចបោះឆ្នោត ឲ្យក្រុមប្រឹក្សាក្រុងម្នាក់ៗ។ ក្នុងជម្រើសប្រព័ន្ធបោះឆ្នោតតាមជម្រើសចំណាត់ថ្នាក់នេះ សមាជិកក្រុមប្រឹក្សាក្រុង នឹងនៅតែត្រូវគេបោះឆ្នោតជ្រើសរើស តាមប្រព័ន្ធមិនសមាមាត្រដដែល។ ប្រព័ន្ធបោះឆ្នោតសព្វថ្ងៃ ខុសគ្នាពីប្រព័ន្ធបោះឆ្នោតតាមជម្រើសចំណាត់ថ្នាក់នេះ គឺនៅត្រង់របៀបឲ្យតម្លៃ និង រាប់សន្លឹកឆ្នោត។ ក្នុងប្រព័ន្ធសព្វថ្ងៃ អ្នកបោះឆ្នោតម្នាក់ៗ អាចបោះឆ្នោត ឲ្យបេក្ខជនក្រុមប្រឹក្សាក្រុងរហូតដល់ ៩ នាក់ និង បេក្ខជនគណៈកម្មាធិការសាលារៀនរហូតដល់ ៦ នាក់ក៏បាន។ សន្លឹកឆ្នោតត្រូវមានតម្លៃស្មើគ្នា និង ត្រូវរាប់ទាំងអស់។ បេក្ខជនដែលបានសំឡេងគាំទ្រច្រើនជាងគេ នឹងជាប់ឆ្នោត។  

 ក្នុងជម្រើសនៃប្រព័ន្ធបោះឆ្នោតតាមជម្រើសចំណាត់ថ្នាក់នេះ អ្នកបោះឆ្នោតនៅតែអាចគូសឲ្យបេក្ខជនរហូតដល់ ៩ រូបសម្រាប់ក្រុមប្រឹក្សាក្រុង ឬ ៦ រូបសម្រាប់គណៈកម្មាធិការសាលារៀន ដដែល ប៉ុន្តែត្រូវដាក់ចំណាត់ថ្នាក់បេក្ខជន ទៅតាមលំដាប់លេខរៀងនៃការពេញចិត្ត (ឧទាហរណ៍ ១, ២, ៣, ៤, ។ល។)។ នៅពេលរាប់សន្លឹកឆ្នោត បេក្ខជនដែលបានចំណាត់ថ្នាក់ពេញចិត្ត“លេខ ១” នឹងមានទម្ងន់ជាងបេក្ខជន ដែលបានចំណាត់ថ្នាក់ពេញចិត្ត “លេខ ២”។ អ្នកបានលេខ ២ នឹងមានទម្ងន់ជាអ្នកបានចំណាត់ថ្នាក់ពេញចិត្ត “លេខ ៣” ។ល។ លទ្ធផល គឺនឹងចេញជា”ការតំណាងតាមសមាមាត្រ នៃសំឡេងឆ្នោតគាំទ្រ”។ ឧទាហរណ៍ប្រសិនបើក្រុម ក មានចំនួន ៧០% នៃចំនួនអ្នកបោះឆ្នោត និង សមាជិកក្រុម ក បោះឆ្នោតដូចៗគ្នា ចំណែកក្រុម ខ មានចំនួន ៣០% នៃចំនួនអ្នកបោះឆ្នោត និង សមាជិកក្រុម ខ បោះឆ្នោតដូចៗគ្នាដែរ មានន័យថា ក្រុម ក អាចរំពឹងថាប្រហែល ៧០% នៃបេក្ខជនដែលពួកគាត់បោះឆ្នោតឲ្យ នឹងតំណាងឲ្យការពេញចិត្តរបស់ខ្លួន។ ចំណែកឯក្រុម ខ អាចរំពឹងថាប្រហែល ៣០% នៃបេក្ខជនដែលពួកគាត់បោះឆ្នោតឲ្យ នឹងតំណាងឲ្យការពេញចិត្តរបស់ខ្លួន។ ក្រុងខ្លះដែលប្រើប្រព័ន្ធបោះឆ្នោតតាមជម្រើសចំណាត់ថ្នាក់នេះ មានក្រុង Cambridge រដ្ឋម៉ាសាឈូសេត និង ក្រុង Minneapolis រដ្ឋមីនីសូតា។